អរិយក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —ក; សំ. អាយ៌ក ) ជនជាតិអរិយៈឬអារ្យៈ គឺពួកជនដែលជាបុព្វបុរសឬជាដើមពូជពង្សនៃពួកហិណ្ឌូ ក្នុងបុរាណសម័យ ( ហៅ អរិយជន, —ជាតិ, —មនុស្ស ឬ អារ្យក—, —មនុស្ស ក៏បាន; ក្នុងបច្ចុប្បន្នសម័យច្រើនហៅ អាយ៌េន ឬ អាយ៌ែន អ. ថ. អារ-យែន ) ។ អរិយកប្បទេស ឬ អារ្យកប្រទេស ប្រទេសនៃអរិយជន ( ហិណ្ឌូស្ឋានឬឥណ្ឌា )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖