អរិ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សត្រូវ; អ្នកដែលជាសត្រូវ។
ឧទាហរណ៍៖ ជាអរិនឹងគ្នា, មានអរិនឹងគ្នា ។ វេវ. អមិត្ត, បច្ចាមិត្ត ។ ព. ផ្ទ. មិត្ត ឬ មិត្រ ។ អរិន្ទ ( បា. < អរិ + ឥន្ទ “ដែលជាធំ” ) មេសត្រូវ, ក្បាលសត្រូវ ។ អរិន្ទម ( បា. < អរិ + ទម “ទូន្មាន, ប្រាប”, អរិ > អរឹ, ំ > ន = អរិន្ទម ; សំ. អរឹទម ) អ្នកប្រាបសត្រូវ ( ច្រើនប្រើជាព្រះបរមនាមាភិធេយ្យនៃក្សត្រិយ៍ទ្រង់រាជ្យ ឬជាឋានន្តរនៃមេទ័ព ) ។ អរិភាព ភាពឬដំណើរជាសត្រូវ ។ អរិភូត ដែលជាសត្រូវ ( ស្ត្រី ឬ ឥត្ថី. ជា អរិភូតា )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖