Posted on Leave a comment

តើពាក្យ «អយ្យ» មានន័យដូចម្ដេច ?


អយ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ដូចគ្នានឹង អរិយ; សំ. អាយ៌ ) អ្នកមានត្រកូលខ្ពង់ខ្ពស់; អ្នកដែលគេត្រូវគោរពកោតខ្លាច; ម្ចាស់; លោកឬអ្នកជាម្ចាស់; អ្នកប្រសើរដោយជាតិ ( បើស្ត្រីជា អយ្យា, អ. ថ. អ័យ-យ៉ា ) ។ អយ្យការ ឈ្មោះច្បាប់មួយក្រមមានគតិសម្រាប់ចោទប្រកាន់ព្រមទាំងវិនិច្ឆ័យការផែនដី, សម្រាប់រាជត្រកូល ។
ឧទាហរណ៍៖ ច្បាប់អយ្យការ, ក្រមអយ្យការ។

                      អយ្យការសឹក ច្បាប់អាជ្ញាសឹក ។ អយ្យជន ជនអ្នកមានត្រកូលខ្ពង់ខ្ពស់; ជនជាម្ចាស់គេ ។ អយ្យធីតា ឬ —បុត្ត ធីតាឬបុត្តនៃអយ្យជន ( ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់; កូនអស់លោក, កូនលោក ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply