អយុត្ត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អយុក្ដ ) ដែលមិនគួរ, មិនទំនង, ពុំសមគួរ, ពុំសមប្រកប, មិនត្រឹមត្រូវ ។ អយុត្តកម្ម ឬ —កិច្ច អំពើឬកិច្ចពុំសមគួរ, ពុំត្រឹមត្រូវ ។ អយុត្តធម៌ ធម៌ពុំសមគួរ, ធម៌ដែលពុំគួរប្រកប ។ អយុត្តភាព ភាពពុំសមគួរ; ដំណើរខុសច្បាប់ ។ អយុត្តរូប ដែលមានសភាពពុំសមគួរ; សភាពពុំត្រឹមត្រូវ ។ អយុត្តវាចា ឬ —វាទ សម្ដីពុំសមគួរ, សម្ដីដែលពុំគូរនិយាយ ។ អយុត្តវាទី អ្នកដែលច្រើនតែនិយាយសម្ដីពុំសមគូរ ( បើស្ត្រីជា អយុត្តវាទិនី ) ។ អយុត្តសន្និដ្ឋាន ការចូលចិត្តខុស, ការយល់ខុសផ្លូវខុសទំនង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖