អម្ពុ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទឹក ។ អម្ពុគ័ភ៌, អម្ពុទ, អម្ពុធរ, អម្ពុធារ, អម្ពុពាហ៍ ឬ —វាហៈ ពពក, មេឃ ។ អម្ពុចរ, —ចារិន ឬ —ចារី សត្វទឹក ( វេវ. វារិគោចរ, វារិចរ ) ។ អម្ពុជ មច្ឆជាតិ; វារិជជាតិ; បទុមជាតិ ។ អម្ពុជាករ ស្រះ; ត្រពាំង; បឹង ។ អម្ពុជាសនា ( —សៈន៉ា ) ស្ត្រីមានផ្កាឈូកជាអាសនៈ ( នាងលក្ស្មី ) ។ អម្ពុជិនី ស្រះឬត្រពាំងមានឈូក ។ អម្ពុធិ, អម្ពុនាថ, —និធិ, —បតី, —រាសី សមុទ្រ, មហាសមុទ្រ ។ អម្ពុបក្សី បក្សីទឹក គឺសត្វស្លាបដែលរកស៊ីក្នុងទឹក ( វេវ. ជលបក្សី )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖