Posted on Leave a comment

តើពាក្យ «អម្តា, ល្កូ» មានន័យដូចម្ដេច ?


អម្តា, ល្កូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ឈ្មោះព្រឹក្សតូចម្យ៉ាង ដើមមានជ្រុង កំពស់ 6-10ម ដុះក្នុង ព្រៃកោងកាងនៃទ្វីបអាស៊ី អូស្រ្តាលី ផ្នែកក្តៅ និងលើកោះនៃសមុទ្រប៉ាស៊ីហ្វិក។ ស្លឹកខ្ចីៗ អាចធ្វើបន្លែ ឬអន្លក់បាន។ ផ្លែខ្ចី ឬទុំក៏អាចបរិភោគបានដែរ។ ក្នុងក្បួនឱសថបុរាណ ផ្លែសម្រាប់ប្រើជាថ្នាំព្យាបាលជំងឺឫសដូងបាត ឬថ្នាំព្រូន ឬជាថ្នាំក្អក។ គេអាចបុកស្លឹកជាមួយអំបិល ធ្វើថ្នាំបំពោកលើរបួសស្រាលៗបាន។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply