Posted on Leave a comment

តើពាក្យ «អមិតាភៈ» មានន័យដូចម្ដេច ?


អមិតាភៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < អមិត “ដែលរាប់ពុំបាន, រាប់ពុំអស់, ច្រើនឥតគណនា” + អាភា “ពន្លឺ, រស្មី” ) អ្នកដែលមានពន្លឺឬរស្មីរាប់ពុំបាន គឺមានពន្លឺឬរស្មីច្រើនឥតគណនា ។ ជានាមព្រះធ្យានិពុទ្ធដែលពួកពុទ្ធសាសនិកខាងមហាយានសន្មត។
ឧទាហរណ៍៖ ព្រះអមិតាភៈ ទ្រង់ប្រតិស្ឋាននៅឯឋានសុខាវតី ។ មហាយានិកពួកខ្លះហៅ អមិតាយុស “ព្រះពុទ្ធមានព្រះជន្មរាប់ពុំអស់ គឺមានព្រះជន្មវែងឥតគណនា”; ហៅខ្លីត្រឹមតែ អមិតា; ពួកខ្លះហៅក្លាយជា អមិដា, ខ្លះហៅ អយីដា ។ ល ។ ( មានសេចក្ដីពិស្ដារនៅក្នុងគម្ពីរលទ្ធិមហាយាន, ខាងលទ្ធិហីនយានមិនមាននិយាយសោះឡើយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply