Posted on Leave a comment

តើពាក្យ «អមាត្យ» មានន័យដូចម្ដេច ?


អមាត្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. អមច្ច ) មន្ត្រីអ្នកស្និទ្ធជិតនឹងព្រះរាជា, មន្ត្រីអ្នកប្រឹក្សាកិច្ចការផែនដីជាមួយនឹងព្រះរាជា ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “នាហ្មឺនខ្ញុំរាជការក្នុងព្រះរាជសម្នាក់ ឬខ្ញុំរាជការជិតព្រះអង្គ” ។ មហាអមាត្យ អមាត្យធំ ( សេនាបតី ) ។ រាជអមាត្យ ( មើលក្នុង ពាក្យ រាជ ) ។ អមាត្យាធិបតី អធិបតីនៃពួកអមាត្យ ( សេនាបតីធំ; នាយករដ្ឋមន្ត្រី )។ល។
( សំ.; បា. អមច្ច ) សម្លាញ់ ។ ច្រើនប្រើជា មិត្រអមាត្យ ឬ មិត្តាមាត្យ ( បា. មិត្តាមច្ចា ) មិត្រនិងសម្លាញ់។

ឧទាហរណ៍៖ ចេះសង្គ្រោះមិត្រអមាត្យ ( ចេះសង្គ្រោះមិត្រសម្លាញ់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply