Posted on Leave a comment

តើពាក្យ «អមរ» មានន័យដូចម្ដេច ?


អមរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទេវតា ( ទេវតាបានជាហៅ អមរ ដោយអត្ថន័យថា “មិនស្លាប់ ឬក្រស្លាប់” សំដៅសេចក្ដីថា “មានអាយុវែង នៅបានយូរអង្វែងឆ្នាំណាស់ទើបស្លាប់” ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈម៉ៈរ៉ៈ, ដូចជា អមរកញ្ញា ឬ —កន្យា ស្រ្តីក្រមុំទេវតា
ឧទាហរណ៍៖ ពួកទេពនិករអមរកញ្ញា។

                       អមរទ្រុម ឈើរបស់ទេវតា គឺបារិជាតព្រឹក្ស ( ក្នុងឋានត្រ័យត្រិង្ស ) ។ អមរនិករ ឬ —និកាយ ពួកទេវតា ។ អមរបតី ( —ប៉ៈដី ) ម្ចាស់ឬចៅហ្វាយទេវតា ( ព្រះឥន្ទ្រ ) ។ អមរបព៌ត ឬ អមរាទ្រិ ភ្នំទេវតា គឺភ្នំសុមេរុ ។ អមរបុរៈ ឬ —បុរី ក្រុងរបស់ទេវតា ។ ព. ប្រ. ក្រុងមានលម្អប្រហែលដូចនគរទេវតា ។ អមរយោសិត ឬ —ស្រ្តី ស្រីសួគ៌ ។ អមររ័ត្ន ពេជ្រ ។ អមររាជ ស្ដេចទេវតា ( ព្រះឥន្រ្ទ ) ។អមរលោក ឋានសួគ៌ ។ អមរវិមាន, —ពិមាន ឬ —វេស្ម័ន វិមានឬលំនៅទេវតា ។ អមរសព្ទ សំឡេងទេវតា ។ អមរាគារ ផ្ទះទេវតា; ទេវស្ថាន; ចេតិយ, ចេតិយដ្ឋាន ។ អមរិន្ទ ឬ អមរេន្រ្ទ ( បា. ឬ សំ. < អមរ + ឥន្ទ ឬ ឥន្ទ្រ “ដែលជាធំ” ) អ្នកដែលជាធំជាងទេវតា ( ព្រះឥន្ទ្រ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply