Posted on Leave a comment

តើពាក្យ «អមត» មានន័យដូចម្ដេច ?


អមត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អមត; សំ. អម្ឫត ) ដែលមិនស្លាប់, មិនចេះស្លាប់; ដែលមិនដាច់, មិនស្រាក ( ដែលមានជានិច្ច ) ។ ន. ដំណើរមិនស្លាប់; ព្រះនិព្វាន; ទឹកទិព្វ; សុធាភោជន ( ប្រើជា អម្ឫត ឬ អម្រឹត ក៏បាន ) ។ អមតបទ ផ្លូវព្រះនិព្វាន គឺបដិបទាជាផ្លូវទៅព្រះនិព្វាន ( ព. ពុ. ) ។ អមតបុប្ផ ឬ អម្រឹតបុស្ប ( —បុស ) ដែលមានផ្កាមិនដាច់ ( ដែលមានផ្កាជានិច្ច ) : ឈើអមតបុប្ផ ។ អមតផល ឬ អម្រឹត— ដែលមានផ្លែមិនដាច់ ( ដែលមានផ្លែបន្តជានិច្ច ): ឈើអមតផល ។ អមតមហានិព្វាន ឬ អម្រឹត— មហានិព្វានឈ្មោះអមតៈឬអម្រឹត ( ព្រោះមិនចេះស្លាប់ ) ។អមតរស ឬ អម្រឹត— រសនៃព្រះនិព្វាន ឬរសនៃទឹកទិព្វ, រសនៃសុធាភោជន។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply