អភ័យឯកសិទ្ធិ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អភយ “ការឥតន័យ, ការមិនប្រកាន់ទោស, . . . ” + ឯក “មួយ; ដោយឡែក, ផ្សេង; ពិសេស” + សិទ្ធិ “អំណាច, ច្បាប់, សេចក្ដីសម្រេចតាមអំណាចច្បាប់” ) អំណាចដោយឡែកការពារមិនឲ្យភ័យ; ច្បាប់ពិសេសសម្រាប់ជនមួយរូបឬមួយក្រុម ដែលមិនទួទៅដល់ជនឯទៀត; សេចក្ដីសម្រេចតាមអំណាចច្បាប់ផ្សេងដោយឡែកសម្រាប់លស់លាឲ្យរួចពន្ធ ។
ឧទាហរណ៍៖ អភ័យឯកសិទ្ធិរបស់សភា, អភ័យឯកសិទ្ធិរបស់អង្គទូត ។
( ម. ព. សិទ្ធិ និង ឯកសិទ្ធិ ផង ) ។
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អភយ ( អៈភៈយៈ ), ដូចជា អភយដ្ឋាន ឬ —ប្រទេស ឋានឬប្រទេសដែលឥតភ័យ
ឧទាហរណ៍៖ ព្រៃនោះធំស្ងាត់មែន ប៉ុន្តែជាអភយដ្ឋាន ។
សិទ្ធិដែលជនខ្លះមានចំពោះខ្លួនម្នាក់ៗ មិនឱ្យមានភ័យ មានទោសដល់ខ្លួន ដូចជាមិនឱ្យគេចោទគេចាប់ គេឃុំឃាំង ជាដើម។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖