អភិបាល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នកគ្រប់គ្រង; អ្នកបីបាច់រក្សា, អ្នកថែរក្សា ។ ការគ្រប់គ្រង; ការបីបាច់, ការថែរក្សា ។ អភិបាលខេត្ត ឬ —ខែត្រ មន្ត្រីរក្សាខែត្រ គឺមន្ត្រីអ្នកត្រួតត្រាការរាជការក្នុងខែត្រទាំងមូល ( ចៅហ្វាយខែត្រ ) ។ អភិបាលខែត្ររង មន្ត្រីមានឋានៈរងពីអភិបាលខែត្រមក ។ អភិបាលស្រុក មន្រ្តីរក្សាស្រុកក្នុងខែត្រ ( ចៅហ្វាយស្រុក ) ។ អភិបាលស្រុករង មន្រ្តីមានឋានៈរងពីអភិបាលស្រុកមក ។ ប្រើជា កិ. ផងក៏បាន “គ្រប់គ្រង; បីបាច់, ថែរក្សា” : មាតាបិតាអភិបាលបុត្រ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈភិប៉ាល៉ៈ, ដូចជា អភិបាលជន ជនអ្នកអភិបាល ។ អភិបាលជេដ្ឋ អ្នកដែលជាធំក្នុងអភិបាល ។ អភិបាលភាព ភាវៈនៃអភិបាល ។ ល ។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន អ. ថ. —បាល, ដូចជា ក្សេត្រាភិបាល ឬ ខេត្តាភិបាល អ្នករក្សាខេត្ត; អ្នកចំាស្រែ ។ គ្រឹហាភិបាល ( គ្រឹះហ៊ា— ) អភិបាលផ្ទះ; អ្នកចាំផ្ទះ ។ ទេសាភិបាល អ្នកគ្រប់គ្រងប្រទេស; អធិបតីខែត្រ ។ ទ្វារាភិបាល ឆ្មាំទ្វារ ។ រោគាភិបាល អភិបាលរោគ; អ្នករក្សាជំងឺ ។ សុខាភិបាល អភិបាលឲ្យបានសេចក្ដីសុខ ( មិនឲ្យមានជំងឺ ) : ក្រុមសុខាភិបាល ក្រុមពេទ្យអ្នកថែរក្សាការពារមិនឲ្យសាធារណជនមានជំងឺ . . . ។ ក្រសួងសាធារណសុខាភិបាល ( —រៈណៈ— ) ឈ្មោះក្រសួងពេទ្យក្នុងប្រទេសកម្ពុជា។ល។
👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ, គណនេយ្យ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អាណាប័កក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន។ ២. សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖