Posted on Leave a comment

តើពាក្យ «អភិជ្ឈា» មានន័យដូចម្ដេច ?


អភិជ្ឈា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អភិធ្យា ) គំនិតសម្លឹងរំពៃរកទំនងឲ្យបានទ្រព្យអ្នកដទៃមកជារបស់ខ្លួន; ការចង់បានហួសហេតុហួសទំនង; តណ្ហា; អភិលាស។
ឧទាហរណ៍៖ អភិជ្ឈាជាទុច្ចរិតមួយខាងផ្លូវចិត្ត រាប់ចូលជាមនោទុច្ចរិតមួយក្នុងមនោទុច្ចរិត៣យ៉ាង។

                      អភិជ្ឈាភិភូត ( បា. < អភិជ្ឈា + អភិ-ភូត “គ្របសង្កត់” ) ដែលត្រូវអភិជ្ឈាគ្របសង្កត់ឬជិះជាន់ស៊ប់ ( ឥត្ថី. អភិជ្ឈាភិភូតា ) ។ ព. កា. ថា
ឧទាហរណ៍៖ រីជនចិត្តស្លូត អភិជ្ឈាភិភូត បែរជាកាចល្មោភ ឥតអៀនឥតខ្មាស ព្រោះតែក្ដីលោភ នាំឲ្យក្រសោប ប្រយោជន៍ផ្ទាល់ខ្លួន ។ ទោះគេហិនហោច ឈឺចិត្តផ្សាខ្លោច ក៏ដោយឥតស្ងួន កៀរយកប្រយោជន៍ ឲ្យតែបានខ្លួន កាចល្មោភផ្ទួនៗ ឥតក្ដីអៀនខ្មាស។

                      គំនិតរំពៃចង់បានទ្រព្យអ្នកដទៃឱ្យបានមកជារបស់ខ្លួន ការចង់បានហួសហេតុ ខុសទំនងមិនចេះស្កប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply