Posted on Leave a comment

តើពាក្យ «អព្យាកត» មានន័យដូចម្ដេច ?


អព្យាកត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. —កត; សំ. អព្យក្ត, អវ្យក្ត ឬ អវ្យាក្ឫត ) ដែលមិនច្បាស់; ពុំប្រាកដ, មិនដាច់ស្រេច; មិនស្រេចជាទៅខាងណា; ដែលជាកណ្ដាល ។
ឧទាហរណ៍៖ ធម៌អព្យាក្រឹត, ចិត្តអព្យាក្រឹត ( ប្រើជា អព្យាកតធម៌, អព្យាកតចិត្ត ក៏បាន )។

                      អព្យាកតភាព ឬ អព្យាក្រឹតភាព ( —កៈតៈ— ឬ —ក្រឹតៈ— ) ភាពជាអ្នកកណ្ដាលៗ, ភាពនៃបុគ្គលដែលតាំងខ្លួនជាអ្នកកណ្ដាល, ដែលមិនចូលក្នុងបក្សពួកខាងណា
ឧទាហរណ៍៖ ប្រទេសអព្យាក្រឹត ប្រទេសមានភាពជាកណ្ដាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply