អពយព
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អវយវ, ខ្មែរប្រើ វ > ព ) អវយវៈ, អង្គ, រូបអង្គ, រូបរាង, សព៌ាង្គ, រាងកាយ, ខ្លួនប្រាណ; ចំណែក; ប៉ែកឬចំណែកតូចធំនៃរូបកាយ ( ច្រើនប្រើក្នុងកាព្យ ) ។
ឧទាហរណ៍៖ ឈឺសព្វអពយពគ្រប់វេលា ឥតមានអ្នកណាជួយកំដរ បានឃើញឯងមកម៉ែត្រេកអរ ទៅដួសបបរមកឲ្យម្ដាយ !
ស្រុកកើតទុរ្ភិក្ស នាំគ្នាអព្យពទៅនៅក្នុងព្រៃអាស្រ័យមើមដំឡូងបណ្ដោះអាសន្នទៅសិន។
ស. ( អុប-ផៈយ៉ុប ) ប្រើដោយសំដៅសេចក្ដីថា “នាំគ្រួសារឬលើកគ្នាទាំងពួកទាំងក្រុមចេញចោលទីកន្លែងដែលធ្លាប់នៅ ទៅនៅក្នុងទីដទៃ” ក៏មាន; ខ្មែរសម័យបុរាណក៏មានប្រើដោយសំដៅសេចក្ដីដូច្នោះខ្លះដែរ ប៉ុន្តែច្រើនសរសេរជា អព្យព អ. ថ. អប់-ព្យប់ ប្រើជា កិ.
ឧទាហរណ៍៖ ស្រុកកើតទុរ្ភិក្ស នាំគ្នាអព្យពទៅនៅក្នុងព្រៃអាស្រ័យមើមដំឡូងបណ្ដោះអាសន្នទៅសិន ។
ដំណើរលើកគ្នាទៅនៅទីដទៃ ការនាំគ្នាពពាក់ពពួនរត់គេចពីភយន្តរាយ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖