អពទ្ធសីមា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សីមាដែលសង្ឃមិនបាច់សូត្រចង; មាន ៣ យ៉ាង គឺ ១- គាមសីមា ព្រំដែនស្រុក; ២- ឧទកុក្ខេបសីមា ព្រំដែនដែលសាចទឹកក្នុងទឹកនឹងថ្កល់មិនហូរ; ៣- អព្ភន្តរសីមា ព្រំដែនក្នុងព្រៃសុទ្ធដែលវាស់ប្រវែង ៧ អព្ភន្តរ គឺ ៤៩ ព្យាម ឬ ១៩៦ ហត្ថជុំវិញរៀងខ្លួន ( ព. វិ. ពុ. ) ។ ព. ផ្ទ. ពទ្ធសីមា ( ម. ព. សីមា, អព្ភន្តរ និង ឧទកុក្ខេប ទៀតផង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖