Posted on Leave a comment

តើពាក្យ «អផ្សុក» មានន័យដូចម្ដេច ?


អផ្សុក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឬប្រើជា គុ. ក៏បានខ្លះ ( បា. អផាសុក ន. “សេចក្ដីមិនសប្បាយ; សេចក្ដីព្រួយចិត្ត” ) មិនសប្បាយចិត្ត, ព្រួយចិត្ត, ខ្វល់ចិត្ត; ធុញទ្រាន់នៅមិនសុខ ។
ឧទាហរណ៍៖ ខ្ញុំចេះតែអផ្សុក; ភិក្ខុអផ្សុកចង់សឹក; កុំលេងច្រើនពេកអផ្សុកណាស់ ! ។ ស. ស. មានជំងឺ, ឈឺ : មានលោកភិក្ខុមួយរូបអផ្សុកធ្ងន់ណាស់ ដាច់ចង្ហាន់ពីរបីថ្ងៃហើយ ។

                       អផ្សុកអប្បសាន្ត ឬ —អប្សាន្ត ( មើលក្នុងពាក្យ អប្បសាន្ត ) ។ ព. កា. ថា
ឧទាហរណ៍៖ អផ្សុកអប្សាន្ត ស៊ីដេកពុំបាន មានតែកង្វល់ រងទុក្ខលំបាក ព្រោះអកុសល ផលកម្មបកផ្ដល់ ឲ្យមានទុក្ខព្រួយ ។ ទុក្ខព្រោះកម្មកាច ឥតនរណាអាច នឹងចូលមកជួយ រំលែកទុក្ខធ្ងន់ ឲ្យអន់រញ្ជួយ មានតែខ្លួនមួយ ទើបជួយខ្លួនបាន ។ ដោយការកុសល ដែលខ្លួនខ្វាយខ្វល់ កាន់សីលធ្វើទាន ចម្រើនភាវនា សទ្ធាជាយាន លុះបាននិព្វាន ទើបមានសុខពិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply