អផ្ទក់, កន្លើតចាស់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សមួយប្រភេទ កំពស់ ៣-៥ ម ច្រើនជាវល្លិឡើងដើមឈើ មានមែកវែងៗ ធ្លាក់ចុះក្រោម ពណ៌បៃតងដុះក្នុងព្រៃគុម្ពោត និងព្រៃល្បោះក្បែរផ្ទះអ្នកស្រុក នៃប្រទេសកម្ពុជា លាវ វៀតណាម និងកោះ Java ។ ផ្លែប៉ុនម្រាមដៃ មានគន្លាក់ ពេលទុំខ្មែរយើងតែងបេះមកបរិភោគភ្លាមៗ ពីព្រោះ បើទុកយូរ ផ្លែខ្យល់ចូលអាចធ្វើឱ្យចុកពោះ ។ គេស្ងោរមែកផឹក ដើម្បីព្យាបាលជម្ងឺទាស់ ក្រោយពេលសម្រាលកូន ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖