អផាសុក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សេចក្ដីមិនសប្បាយ; សេចក្ដីអផ្សុក; សេចក្ដីព្រួយចិត្ត; ដំណើរមិនស្រួលចិត្ត; ដំណើរមិនសូវបានសុខ, ការប្រដាក់ប្រទុក្ខ ( ដោយហេតុមានជំងឺតម្កាត់ជាដើម )។
ឧទាហរណ៍៖ ព. កា. ថា សព្វថ្ងៃខ្ញុំមានអផាសុក ក្ដីទុក្ខកង្វល់ផ្ដល់ឥតស្រាក ខ្ញុំខំទ្រាំនៅទាំងលំបាក ណាទុក្ខព្រោះចាកចោលញាតិផៅ ។ វេវ. អផាសុ; ព. ផ្ទ. ផាសុក។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្វះ មិនមានសេចក្តីសុខ និងសប្បាយក្នុងការរស់នៅ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖