អប្បេសក្ខ
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អប្បេសក្ខ < អប្ប “តិច; តូច” + ឦស “ជាធំ” + អក្ខ ឬ អាខ្យា “ពោល, និយាយ = ដែលគេនិយាយគ្នាថាមានអំណាចតិច” ) ដែលមានអំណាចតិច, ដែលខ្សោយអំណាចជាងគេ, ដែលតូចជាងគេ
ឧទាហរណ៍៖ ជនអប្បេសក្ខ ។ ព. ផ្ទ. មហេសក្ខ ឬ —ស័ក្ខ។
ច្រើនហៅទេវបុត្រឬទេវតាដែលមានស័ក្ដិតូច ។
ទេវបុត្រអប្បេសក្ខ ។ ព. កា. ប្រើជា អប្បេសក្ខោ, អប្បេសក្ខា តាមលិង្គនិងវចនៈក៏បាន ។
ប្បេសក្ខទេវតា, —ទេវបុត្ត, —ទេវរាជ ( អ. ថ. អ័ប-ប៉េស័ក-ខៈ—) ទេវតា, ទេវបុត្ត, ទេវរាជ មានស័ក្ដិតូចឬមានអំណាចតិច ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖