Posted on Leave a comment

តើពាក្យ «អប្បនា» មានន័យដូចម្ដេច ?


អប្បនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការអែបនែប, អែបផ្ទាប់, អែបជិត, អែបស៊ប់; ការចូលឈាន ។ ព. ពុ. អប្បនាចិត្ត ចិត្តដែលចុះស៊ប់ក្នុងអង្គឈាន ។ អប្បនាជវ័ន សន្ទុះចិត្តដែលស្ទុះទៅចាប់អារម្មណ៍ក្នុងអង្គឈាន ។ អប្បនាឈាន ឈានដែលចុះស៊ប់ក្នុងអង្គតាមលំដាប់ ( ម. ព. ឈាន ន. ផង ) ។អប្បនាសមាធិ ការតម្កល់ចិត្តស៊ប់មាំឬការទប់ចិត្តឲ្យតាំងនៅស្មើក្នុងអារម្មណ៍ដែលប្រកបដោយអង្គឈាន ( ពាក្យប្រើក្នុងកម្មដ្ឋាន ។ មើលក្នុងពាក្យ សមាធិ ផង )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply