អប្បដិ
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា. < ន > អ “មិន, ពុំ” + បដិ “ចំពោះ, តប; ត; ត្រឡប់”; សំ. អ + ប្រតិ ) និបាតសព្ទជាបដិសេធ សម្រាប់ប្រើជាបុព្វបទ ភ្ជាប់ពីខាងដើមសព្ទដទៃតាមគួរដល់ការប្រកប, ដូចជា អប្បដិការ ការមិនធ្វើតប, មិនធ្វើត្រឡប់ទៅវិញ ។ អប្បដិឃៈ ឬ អប្រតិឃៈ ដែលមិនគ្នាន់ក្នាញ់; សេចក្ដីមិនក្នាញ់ មិនគ្នាន់ចិត្ត; ដំណើរមិនប៉ះទង្គុកដោយសេចក្ដីក្រោធ ។ អប្បដិឃចិត្ត ឬ អប្រតិឃ— ចិត្តមិនក្នាញ់ ។ អប្បដិបុគ្គល ដែលឥតមានបុគ្គលប្រៀបផ្ទឹមបាន; អ្នកដែលប្រសើរបំផុតឥតមានបុគ្គលប្រៀបផ្ទឹម : ព្រះសម្មាសម្ពុទ្ធអប្បដិបុគ្គល ។ អប្បដិភាគ ឬ អប្រតិ— ដែលឥតមានចំណែកប្រៀបផ្ទឹមឲ្យត្រឹមស្មើបាន ។ អប្បដិរូប ឬ អប្រតិ— ដែលពុំសមគួរ, ពុំគប្បី : អំពើអប្បដិរូប ។ អប្បដិវត្ត ដែលប្រព្រឹត្តទៅពុំបាន; ដែលធ្វើពុំកើត : ការអប្បដិវត្ត ។ អប្បដិវត្តន៍ អំពើឬអ្វីៗដែលប្រព្រឹត្តទៅពុំបាន, ដែលធ្វើពុំកើត : ការនុះជាអប្បដិវត្តន៍ ។ អប្បដិវត្តិយៈ ឬ —វត្តិយ៍ ( —វ័ត ) ដែលឥតមានអ្នកណាអាចឲ្យប្រព្រឹត្តទៅបាន គឺអ្នកណាក៏ធ្វើពុំកើត, និយាយប្រាប់គ្នាមិនកើត ។ អប្បដិវត្តិយកម្ម ( —វ័ត-តិ-យ៉ៈ— ) អំពើឬការជាអប្បដិវត្តិយ៍។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖