អប្ប
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អល្ប ) តិច; តូច; ស្ដួចស្ដើងឬស្ដើងស្ដួច ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អប្បគ្ឃព័ស្តុ, —ភណ្ឌ ឬ —វត្ថុ ( អ័ប-ប៉័ក-ឃៈ— ) របស់ដែលមានតម្លៃតិច ។ អប្បទ្រព្យ ឬ —ធន ទ្រព្យតិច; អ្នកដែលមានទ្រព្យតិច ( ម. ព. អបទ្រព្យ ឬ អបធន ក្នុងពាក្យ អប និ. ផង ) ។ អប្បបញ្ញា ឬ —ប្រាជ្ញា ប្រាជ្ញាតិច, ប្រាជ្ញាអន់ ។ អប្បបរមា ( អ័ប-ប៉ៈប៉ៈរ៉ៈម៉ា ) ន. ឬ គុ. ( បា. ស. < អប្ប + បរម គុ. ) កម្រិតយ៉ាងតិចឬយ៉ាងតូចបំផុត; ដែលតិចបំផុត, ដែលមានកំណត់យ៉ាងតូចបំផុត : អប្បបរមានៃសីតុណ្ហភាពនៅប្រទេសកម្ពុជា គឺ ១៤ អង្សា ( បារ. Minimum ) ។ ព. ផ្ទ. អតិបរមា ។ អប្បបរិមាណ ( —ប៉ៈរ៉ិម៉ាន ) បរិមាណតិច, ចំនួនយ៉ាងតិច ( ម. ព. បរិមាណ ផង ) ។ អប្បពុទ្ធិ ( —ពុត-ធិ ) ដែលមានសេចក្ដីចេះដឹងតិច; ដែលមិនឈ្លាស; ល្ងង់ ។ អប្បភោគ ភោគៈតិច; អ្នកដែលមានភោគៈតិច ( ម. ព. អបភោគ ក្នុងពាក្យ អប និ. ផង ) ។ អប្បលាភ លាភតិច; អ្នកដែលមានលាភតិច ។ អប្បមូល ថ្លៃតិច; ដែលមានតម្លៃតិច : របស់អប្បមូល ។ អប្បវ័យ ដែលនៅក្មេង ។ អប្បវិជ្ជ ឬ អល្បវិទ្យ ( —វិច ឬ អ័ល-ប៉ៈវិត ) អ្នកដែលមានវិជ្ជាតិច, ដែលចេះដឹងតិច ។ អប្បសក្តិ ឬ —ស័ក្តិ ស័ក្តិតូច, អ្នកដែលមានស័ក្តិតូច ( ម. ព. អបសក្តិ ឬ —ស័ក្តិ ក្នុងពាក្យ អប និ. ផង) ។ អប្បសុខ សុខតិច; អ្នកដែលមានសុខតិច។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖