Posted on Leave a comment

តើពាក្យ «អបាយ​សំវត្តនិក» មានន័យដូចម្ដេច ?


អបាយ​សំវត្តនិក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អំពើ​ដែល​នាំ​ឲ្យ​អ្នក​ធ្វើ​ទៅ​កើត​ក្នុង​អបាយ​ឬ​នាំ​ឲ្យ​ដល់​នូវ​សេចក្ដី​វិនាស (ហៅ អបាយ​សំវត្តនិក​កម្ម ក៏​បាន) ។ល។ ពាក្យ​កាព្យ​បញ្ជាក់​អំពី​អបាយ​មុខ ៨ យ៉ាង​ថា : អបាយ​មុខ​បួន បើ​រាប់​ផ្ទួន​មាន​ប្រាំ​បី មួយ​គឺ​ការ​លែង​ស្រី ពីរ​គឺ​ក្តី​សេព​សុរា ។ បី​គឺ​ការ​ចាយ​វាយ- ទ្រព្យ​ខ្ជះខ្ជាយ​លើស​មាត្រា បួន​គឺ​ល្បែង​ពាលា​លេង​ភ្នាល់​គ្នា​បង្ហិន​ធន ។ ប្រាំ​គឺ​ការ​សេព​គប់ ជន​ឧបទ្រព​ជា​មិត្រ​ពន្ធ ប្រាំ​មួយ​គឺ​ជាតិ​ជន ខ្ជិល​ច្រអូស​ហួស​ប្រមាណ ។ ប្រាំ​ពីរ​ដើរ​លេង​យប់ ត្រាតែ​ងប់​ពុំ​សូវ​ខាន ប្រាំ​បី​គឺ​រាប់​អាន មើល​មហោស្រព​ត្រាតែ​ញៀន ។ ប្រាំ​បី​នេះ​អ្នក​ឈ្លាស ខ្លាច​វិនាស​រែង​អៀន​ប្រៀន ជួន​កាល​គេច​វេះ​វៀន ព្រោះ​ក្រែង​ញៀន​ឈប់​ពុំ​បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply