Posted on Leave a comment

តើពាក្យ «អបរូប» មានន័យដូចម្ដេច ?


អបរូប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) ដែលមានរូបប្រែប្លែកខុសពីប្រក្រតីដើម; ដែលប្រែរូបប្រែទ្រង់; ដែលបង់រូបបង់ឆោម។
ឧទាហរណ៍៖ ស្គមអបរូប ( ព. កា. បើស្ត្រីជា អបរូបា អ. ថ. —ប៉ា ) ។ ( ព. កា. ) : នែនាងកញ្ញា អបរូបា តើទាស់ពីអ្វី ? កាលពីឆ្នាំមុន នាងមានសិរី បណ្ដាកូនស្រី នាងធាត់ជាងគេ ។ ដែលទៅឲ្យពេទ្យ ពិនិត្យរកហេតុ ជំងឺឬទេ ? បើពុំដែលទៅ ទៅៗមាសមេ កុំបាច់រិះរេ ឲ្យយឺតយូរឡើយ ។ វេវ. អប្បការ, អប្រការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply