អបរាជ័យ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. —ជយ ) ការមានជ័យ, ដំណើរឈ្នះ, ជម្នះសត្រូវ
ឧទាហរណ៍៖ មានអបរាជ័យ ( មានជម្នះ )។
ខ្មែរប្រើជា កិ. ឬ គុ. ផងក៏បាន “ឈ្នះ; ដែលមានជម្នះ” ។
ឧទាហរណ៍៖ ទ័ពខាងនាយអបរាជ័យ ។ ព. ផ្ទ. បរាជ័យ “ចំណាញ់គឺការចាញ់គេ” ។ ( អ្នកខ្លះច្រឡំពាក្យ បរាជ័យ “ចាញ់” និង អបរាជ័យ “ឈ្នះ” នេះ ក៏បែរជានិយាយភា្លត់ ចាញ់ ជា ឈ្នះ, ឈ្នះ ជា ចាញ់ ទៅវិញ; គួរនឹកដល់ពាក្យ បរាជិក ( បព្វជិតអ្នកចាញ់ក្នុងព្រះពុទ្ធសាសនា ” និងពាក្យ អបរាជិក “បព្វជិតអ្នកឈ្នះក្នុងព្រះពុទ្ធសាសនា” ទាំងពីរពាក្យនេះមកធៀបផង ទើបលែងច្រឡំ ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖