អន្សម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ ( តាមធម្មតា ច្រើនប្រើស្លឹកចេក ) មានរាងមូលរលស្មើចុងស្មើដើម ចម្អិនដោយស្ងោរឬអាំងក៏មាន ។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នូល ។ អន្សមជ្រូក អន្សមដាក់សាច់ជ្រូកជាស្នូល ។ អន្សមដូង អន្សមដាក់ខ្ទិះដូងឬសាច់ដូងទុំកោសលាយផង ។ អន្សមអាំង អន្សមដែលចម្អិនដោយអាំង ។ ល ។ វេចអន្សម ខ្ចប់អង្ករដំណើបដោយស្លឹកស្រស់ឲ្យកើតបានជារូបអន្សម ។ ព. ទ. បុ. ដប់នាក់អន្សមខ្លោច មានគ្នាច្រើន ប៉ុន្តែធ្វើមិនកើតឬធ្វើដែរ ប៉ុន្តែប្រចាំគ្នាលែនលនៗមិនហើយការ ។ ឬថា ដប់នាក់អន្សមខ្លោច គ្នាច្រើនដូចស្រមោច អន្សមផ្អូម ដូច្នេះក៏មាន ( សេចក្ដីដូចគ្នា ) ។ អន្សមផ្អូម ( ព. ប្រ. ) ដែលប្រើការមិនកើត : មនុស្សអន្សមផ្អូម; របស់អន្សមផ្អូម ។ អាអន្សមផ្អូម ! អាចោលម្សៀត ! ( ព. ទ្រ. ម. )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖