Posted on Leave a comment

តើពាក្យ «អន្លង់» មានន័យដូចម្ដេច ?


អន្លង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឧទកដ្ឋានដែលមានជម្រៅអាចឲ្យលង់បានគឺទីដក់ទឹកត្រង់ដែលជ្រៅជាងគេ ក្នុងទន្លេ, បឹង, ស្ទឹងជាដើម : លិចទូកក្នុងបឹងចំត្រង់អន្លង់ ។ ព. ប្រ. អន្លង់កាម កាមដែលទុកដូចជាអន្លង់ ( ព្រោះអាចញ៉ាំងសត្វលោកឲ្យលិចលង់បាន ) ។ អន្លង់ និយាយដោយពាក្យប្រៀបមាន ៤ យ៉ាង គឺ អន្លង់កាម, អន្លង់ភព, អន្លង់ទិដ្ឋិ, អន្លង់អវិជ្ជា ( ព. ពុ. ) ។ ម. ព. ឱឃ ផង ។ ធ្លាក់អន្លង់ ធ្លាក់ក្នុងសេចក្ដីវិនាស ។ ហែលឆ្លងអន្លង់ ខំប្រឹងរើឲ្យរួចពីសេចក្ដីវិនាសឬពីគ្រោះថ្នាក់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply