អន្ទះសា
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញអាការឡេះឡះប្រះដៃប្រះជើងឬប្រះប្រាណ : ចេះតែអន្ទះសានៅពុំសុខ, អន្ទះសារកទឹកផឹក ។ អន្ទះសាខ្វារ-ក ( ព. ប្រ. ) ប្រញាប់រួសរាន់ស្លន់ស្លោពេក : ចុះអន្ទះសាខ្វារ-ក ប្រញាប់ន្អាលនឹងទៅណាភ្លាម ? ។ អន្ទះសាអន្ទាលោង អន្ទះសារត់ទន់លោង ដោយការប្រញឹកប្រញាប់ខ្លាំងព្រោះមានភ័យអាសន្ន ។ អន្ទះសាស្លឈាម អន្ទះសាក្នុងវេលាជិតអស់ជីវិត ។ ព. ប្រ. ប្រញាប់ប្រញាល់រហាល់ហួសពេក : កុំអាលអន្ទះសាស្លឈាមទៅណាភ្លាម ! ( ព. ទ្រ. ម. )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖