អន្ទោកអន្ទោល
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាមអង្វរទទូចទទែមិនលែង, ដិតដោយយំដោយតាមគោរពឬតាមអង្វរករគេមិនលែង ។
ឧទាហរណ៍៖ ខំអន្ទោកអន្ទោលសុំយ៉ាងណា ក៏នៅតែមិនព្រមឲ្យ។
ប្រើជា កិ. វិ. ក៏បាន “ដែលចេះតែអង្វរទទូចទទែមិនលែង”
ឧទាហរណ៍៖ គាត់ចេះតែមកនិយាយអន្ទោកអន្ទោលឲ្យខ្ញុំទៅជួយសង្គ្រោះដោះទុក្ខ . . . ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖