Posted on Leave a comment

តើពាក្យ «អន្ទេបប្រផេះ» មានន័យដូចម្ដេច ?


អន្ទេបប្រផេះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ ប្រវែង ២៩ ស.ម នៅកម្ពុជាមានពីរប្រភេទ ដែលយើងកក់ត្រាបាន។ ប្រភេទទី១: Leucogensis-មានពណ៌ប្រផេះស្រាល ថ្ងាសខ្មៅ ដៅសជុំវិញភ្នែក ត្រចៀក និង គូថស ចុងស្លាបទី១ខ្មៅ ភ្នែកក្រហម។ ប្រភេទទី២: Salangensis-ស្រដៀង Leucogensis ដែរតែសំបុរដងខ្លួនទាំងមូលពណ៌ស្រគាំជាង គុម្ពត្រចៀកឆូតសព្រាលៗ។ ទីជំរកៈ តំបន់វាល ប្រភេទព្រៃរិចរិល តាមជាយព្រៃកោងកាង និងតំបន់ឆ្នេរ។ របាយៈ ក្នុងចំណោម២ប្រភេទនេះ ប្រភេទទី១ Leucogensis វត្តមាននៅរដូវប្រាំង និង ប្រភេទទី២ Salangensis វត្តមានពេញមួយឆ្នាំ។ ពត៌មានផ្សេងទៀតពុំទាន់ដឹងច្បាស់នៅឡើយ។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ មិថុនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply