អន្ទេបខ្មៅផ្លេក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២២-២៣.៥ ស.ម .។ មាឌតូចជាងអន្ទេបដទៃ ខ្លួនខ្មៅភ្លឺរលោង កន្ទុយឆែកល្មម។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ដំណុះព្រៃក្មេង។ ជីវសាស្រ្តៈ ទុំលើទ្រនុំខ្ពស់ ដើម្បីរកចាប់សត្វល្អិត។ របាយៈ វត្តមានពេញមួយឆ្នាំ មាគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ កកដ្កា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖