អន្ទេបខ្មៅ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ ប្រវែង ២៧-២៨.៥ ស.ម៖ ជាទូទៅមានសំបុរខ្មៅ ដងខ្លួនទ្រវែង និងកន្ទុយឆែកជ្រៅ។ មិនទាន់ពេញវ័យ៖ សំបុររោមសរាងជាស្រកានៅផ្នែកពោះ និងចុងខ្នង។ ទីជំរក៖ ព្រៃគុម្ពោតស្រឡះ វាលស្រែ វាលភក់ ទីប្រជុំជន តាមមាត់ផ្លូវ។ របាយ៖ វត្តមាននៅរដូវប្រាំង តែមួយចំនួនវត្តមានពេញមួយឆ្នាំ សំបូរគ្រប់ទីកន្លែង ពិសេសតំបន់មាត់សមុទ្រ។ រដូវបន្តពូជ៖ ចាប់ពីខែមីនា ដល់ខែសីហា។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖