អន្ទាក់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយខ្សែឬដោយចម្រៀកផ្ដៅជាដើម មានក្រវិលរូតបាន សម្រាប់ទាក់, សម្រាប់ដាក់ឲ្យជាប់សត្វទ្វេបាទចតុប្បាទជាដើម : សត្វជាប់អន្ទាក់ ។ អន្ទាក់ណែងណង អន្ទាក់មានចងណែងណងផង ។ អន្ទាក់រូត អន្ទាក់ឥតដង រូតជាប់ ក្នុងកាលដែលសត្វចូលក្នុងរង្វង់ប៉ះឲ្យរូត ។ អន្ទាក់វាត់ អន្ទាក់មានដងវែងមានគន្លឹះ កាលណាប៉ះត្រូវទំនងថ្លោះវាត់ឡើងរូតជាប់សត្វ ។ ព. ប្រ. អន្ទាក់កាម កាមគុណដែលទុកដូចជាអន្ទាក់ទាក់សត្វលោក ។ អន្ទាក់ដៃ ហត្ថបាស ។ អន្ទាក់មារ កិលេសដែលជាគ្រឿងទាញទាក់សត្វលោក ។ ជាប់អន្ទាក់ ជាប់កុន, ជាប់ចំណោម ។ នៅក្នុងអន្ទាក់ នៅក្នុងទំនាយថាមិនបាត់, ថាមិនស្លាប់ . . .; នៅក្រៅអន្ទាក់ ទំនាយយាមថាបាត់, ថាស្លាប់ ( ពាក្យប្រើក្នុងក្បួនចាប់យាម )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖