អន្ទង់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីឃជាតិមួយប្រភេទ ខ្លួនមូលវែងសណ្ឋានពស់ ប៉ុន្តែឥតស្រកា មានរំអិល ឥតពិស កើតនៅអាស្រ័យក្នុងទឹកក្នុងភក់ រាប់បញ្ចូលក្នុងពួកមច្ឆជាតិ : អន្ទង់កប់ភក់ ។ អន្ទង់ស អន្ទង់ដែលមានខ្លួនសប្លែកពីអន្ទង់ធម្មតា ( កម្រមានណាស់ ) ។ ព. ប្រ. ច្រមុះអន្ទង់ ច្រមុះមនុស្សដែលមានចុងស្រួចឆ្លឺម សណ្ឋានស្រដៀងនឹងច្រមុះអន្ទង់ ។ គុ. ប៉ិនឬហៃខាងការចចាក់ចចុចឈ្លេចឈ្លីរកហេតុរកដំណើរដែលកំបាំងឲ្យឃើញតាមពិត : មនុស្សច្រមុះអន្ទង់ ។ ព. ទ. បុ. អន្ទង់វែង កុំរកឆ្នំាងវែង ការខ្លីឬងាយ កុំធ្វើឲ្យវែងឬឲ្យពិបាកឡើយ ។ ពោះអន្ទង់ ការមានចិត្តលាតត្រង់ភ្លឹងឥតកកិចកកុច ឬដែលស្មោះអស់ពីពោះ, មានចិត្តត្រង់ : មនុស្សពោះអន្ទង់។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖