Posted on Leave a comment

តើពាក្យ «អន្ទង» មានន័យដូចម្ដេច ?


អន្ទង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំសរសៃអំបោះ ឬសូត្រទៅមកៗ រៀបចំឲ្យមានរបៀបបណ្ដោយគ្នា ហើយមូរដោយក្ដារមូរដាក់ព័ន្ធមូលនឹងដាម ដើម្បីថ្ករត្បាញ។
ឧទាហរណ៍៖ អន្ទងអំបោះ។

                    ( ព. ប្រ. ) ដឹកនាំឬបញ្ចុះបញ្ចូលឲ្យព្រមតាម, ឲ្យដោយតាម : អន្ទងកូនឲ្យខំប្រឹងរៀនសូត្រ ។ ទាញយោងឲ្យហើប, ឲ្យអណ្ដែតឡើង, ឲ្យឃ្លាតចាកទី : អន្ទងឈើហុប ។ យោងអន្ទង ទំនុកបម្រុងឲ្យចម្រុងចម្រើន ( មើលក្នុងពាក្យ យោង ទៀតផង )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំបោះ ឬសូត្រដែលអន្ទងរួចហើយ។
ឧទាហរណ៍៖ អន្ទងខ្មៅ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអន្ទងរួចហើយ។
ឧទាហរណ៍៖ អំបោះអន្ទង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply