Posted on Leave a comment

តើពាក្យ «អន្តេ» មានន័យដូចម្ដេច ?


អន្តេ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា. ) និបាតសព្ទប្រាប់សេចក្ដីថា “ខាងក្នុង; ក្នុងទីជិត; ក្នុងសម្នាក់” សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃតាមគួរដល់ការប្រកប, ដូចជា អន្តេបុរ ឬ —បុរៈ ក្នុងព្រះរាជសម្នាក់ឬខាងក្នុងព្រះរាជវាំង ។ អន្តេបុរចរ, —ចារក ឬ —ចារកៈ អ្នកដើរយាមល្បាតព្រះរាជវាំង ( បើស្ត្រីជា អន្តេបុរចារិកា ) ។ អន្តេបុរបរិចារិកា ស្ត្រីបម្រើក្នុងព្រះរាជវាំង ។ អន្តេបុរបាល ឬ —បាលក, —កៈ អ្នកចាំរក្សាព្រះរាជវាំង ( ទាហានយាមព្រះរាជវាំងឬក្រុមវាំង ), បើស្ត្រីជា អន្តេបុរបាលិកា ។ អន្តេបុរិក ឬ —បុរិកៈ អ្នករាជការក្នុងព្រះរាជវាំង ។ អន្តេបុរិកា ស្ត្រីក្នុងព្រះរាជវាំង, ស្ត្រីព្រះស្នំ, អស់អ្នក ។ អន្តេវាសិក អ្នកច្រើនតែនៅក្នុងទីជិតគ្រូ ( សិស្ស ), ម. ព. នេះទៀតផង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply