អន្តិម
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អន្ត្យ ) ដែលមានក្នុងទីបំផុត, ដែលជាទីបំផុត; ជាខាងចុងបង្អស់; ដែលស្រេចត្រឹមប៉ុណ្ណោះ ។ វេវ. បច្ឆិម ។ អន្តិមកិច្ច កិច្ចជាបំផុត គឺកិច្ចដែលហើយក្រោយបំផុត ឬកិច្ចដែលធ្វើក្នុងកាលជិតអស់ជីវិត ( បច្ឆិមកិច្ច ) ។ អន្តិមជាតិ ជាតិជាខាងក្រោយបំផុត ( បច្ឆិមជាតិ ) ។ អន្តិមត្តភាព អត្តភាពជាខាងចុងបំផុត ( បច្ឆិមត្តភាព ) ។ អន្តិមទេហធារី ( —ហៈ— ) អ្នកទ្រទ្រង់នូវរាងកាយជាទីបំផុត ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត ) ព្រះអរហន្តីជា អន្តិមទេហធារិនី ។ អន្តិមភព បច្ឆិមភព ។ អន្តិមវត្ថុ អាបត្តិបារាជិក ( ព. វិ. ពុ. ) ។ អន្តិមវត្ថុអជ្ឈាបនក ( —ប៉ៈន៉ៈកៈ ឬ —ប៉ៈន៉ក់ ) មនុស្សដែលកាលបួសជាភិក្ខុ ត្រូវអាបត្តិបារាជិក ។ អន្តិមសាសន៍ ពាក្យបណ្ដាំឬសំបុត្រជាទីបំផុត ( បច្ឆិមសាសន៍ ) ។ ល ។ ព. កា. ថា : អន្តិមសាសន៍នៃម៉ែឪ ដែលត្រូវកូនកាន់កុំបំភ្លេច ព្រោះជាបណ្ដាំត្រឹមនោះស្រេច កូនណានឹងគេចកែពុំបាន ។ កុំឲ្យជាធូមកាលិក ត្រូវនឹកកុំភ្លេចរាល់រូបប្រាណ ត្រូវកាន់ប្រព្រឹត្តតាមលំអាន បុរាណគឺរឿងទីឃាវុ ។ ម. ព. ធូមកាលិក ផង ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖