អន្តរដ្ឋកា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អន្តរ + អដ្ឋកា > អន្តរដ្ឋកា; សំ. អន្តរ៑ + អស្ដកា > អន្តរស្ដកា ) រាត្រីក្នុងរវាង ៨ យប់ គឺត្រង់យប់ ១១-១២-១៣-១៤ រោច ខែមាឃ និងយប់ ១- ២- ៣- ៤ កើតខែផល្គុន, រាត្រីទាំង ៨ នេះ មានទឹកសន្សើមល្អិត ត្រជាក់ជ្រៅជាងរាត្រីឯទៀតៗ ក្នុងហេមន្តរដូវ ( ចាស់ទុំថា ត្រជាក់ឆ្ងាញ់ ) ។ ក្នុងរាត្រីឈ្មោះ អន្តរដ្ឋកា នេះហើយដែលមានសេចក្ដីចែងក្នុងវិនយបិដក ចីវរក្ខន្ធកៈថា ព្រះសក្យមុនីសម្ពុទ្ធ ទ្រង់ស្ដេចចេញគង់ក្នុងទីវាលនាវេលាយប់ ដើម្បីពិសោធរងាមើល, ព្រះអង្គដណ្ដប់ចីវរល្បងរងាមើលតាំងពីចីវរមួយដល់ចីវរបួន តាមលំដាប់ពេល, តាំងពីព្រលប់ដល់អរុណរះបំព្រាង, ព្រះអង្គអាចធន់ទ្រាំរងាបានតាមពេល, ទ្រង់មានព្រះហឫទ័យនឹកសង្វេគ, ទើបទ្រង់អនុញ្ញាតឲ្យពួកភិក្ខុធ្វើសង្ឃាដី ២ ជាន់, ចីពរ ១ ជាន់, ស្បង់ ១ ជាន់; បើសំពត់ស្ដើងឬសំពត់ជំនំ ឲ្យធ្វើសង្ឃាដី ៤ ជាន់, ចីពរ ២ ជាន់, ស្បង់ ២ ជាន់, ដើម្បីទប់ទល់នឹងរងាក្នុងហេមន្តរដូវ ( ន័យដែលថ្លែងនេះ ចំពោះរាត្រីក្នុងជម្ពូទ្វីប ( ប្រទេសឥណ្ឌា ), ប៉ុន្តែទោះបីក្នុងប្រទេសកម្ពុជាយើង ក៏គង់មាន អន្តរដ្ឋកា នេះដែរ, បើយើងល្បងមើល ក៏គង់អាចដឹងបាន )។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖