Posted on Leave a comment

តើពាក្យ «អន្ដរធាន» មានន័យដូចម្ដេច ?


អន្ដរធាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឬ សំ. អន្តធ៌ាន ) ការបាត់; ការខូច, សេចក្ដីវិនាស : នាំបណ្ដាលឲ្យមានអន្ដរធាន ។ ខ្មែរច្រើនប្រើជា កិ. ជាង ( អ. ថ. អន់-ដ-ធាន ) “បាត់, បាត់ទៅ; ខូច, ខូចបង់, វិនាស, អន្តរាយ” : អន្ដរធានទ្រព្យធនអស់រលីង ។ ប្រើជាពាក្យជេរគ្នាលេង ដោយសេចក្ដីស្និទ្ធស្នាលស្មោះស្មើក៏មាន : អន្ដរធាន ! មកពីអង្កាល់ ?; អាអន្ដរធាន ! កុំមកវីវរជិតអញ ! ( ព. សា. ) ។ អន្ដរធានទៅ ! ខូចទៅ ! , វិនាសទៅ ! ( ពាក្យឧទានផ្ដន្ទា )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply