អន់
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលថយចុះ, ទន់ចុះ; តិចចុះ; ខ្សោយ។
ឧទាហរណ៍៖ កម្លាំងអន់ កម្លាំងថយ ។ ចំណេះអន់ ចំណេះខ្សោយ ។ អន់ចិត្ត ស្រពន់ចិត្ត, តូចចិត្ត ។ អន់ឈឺ ស្រាលឈឺ ។ អាក់អន់ មានថ្នាំងថ្នាក់ចិត្ត, ខឹងសម្បាបន្តិចបន្តួច ។ អាប់អន់ ទន់ខ្សោយថយលម្អ, ថយរាសី។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖