Posted on Leave a comment

តើពាក្យ «អនោតត្ត» មានន័យដូចម្ដេច ?


អនោតត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ន > អន “មិន, ពុំ, ឥត” + ឱ < អវ “ទាប, ចុះ, សព្វ, ទួទៅ” + តត្ត < តប + ត “ក្ដៅ”; សំ. អនវតប្ត < អន៑ + អវ + តប្ដ < តប + ត “ស្រះធំមានទឹកមិនត្រូវកម្ដៅថ្ងៃ” ) ឈ្មោះស្រះធំឬបឹងធំមួយក្នុងពួកស្រះធំឬបឹងធំដែលហៅ មហាស្រះ ទាំង ៧ ក្នុងទីប្រជុំភ្នំហិមពាន្ត។
ឧទាហរណ៍៖ ស្រះអនោតត្តមានទឹកថ្លាឆ្ងាញ់គួរឲ្យនឹកចង់ផឹកចង់ងូត ( ខ្មែរច្រើនហៅអនោតត្តស្រះ អ. ថ. —ត័ត-តៈ—, ឬហៅក្លាយជា អនោតស្រះ ក៏មាន អ. ថ. —តៈ— )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply