Posted on Leave a comment

តើពាក្យ «អនេក» មានន័យដូចម្ដេច ?


អនេក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < អន៑ “មិន, ពុំ, ឥត” + ឯក “មួយ” ) មិនមែនតែមួយ គឺច្រើនដែលរាប់ពុំបាន, ប្រមាណពុំអស់
ឧទាហរណ៍៖ ច្រើនអនេក ច្រើនក្រៃ។

                      បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនតែ អ. ថ. អៈន៉េកៈ ឬ អៈន៉ែកៈ, ដូចជា អនេកជាតិ ជាតិច្រើនរាប់ពុំអស់ ។ អនេកន័យ ន័យដ៏ច្រើន; ដែលមានន័យច្រើន ។ អនេកបរិយាយ បរិយាយច្រើន; ដែលមានបរិយាយច្រើន ។ អនេកប្បការ ឬ —ប្រការ ប្រការច្រើន; ដែលមានប្រការច្រើន ។ អនេកប្បភេទ ឬ —ប្រភេទ ប្រភេទច្រើន; ដែលមានប្រភេទច្រើន ។ អនេកប្បមាណ ឬ —ប្រមាណ ចំនួនច្រើន; ដែលមានចំនួនច្រើន ។ អនេកពាន់ជាតិ ( អៈន៉ែកៈ— ) ជាតិច្រើនពាន់ ឬ ច្រើនពាន់ជាតិ, អនេកជាតិ : អនេកពាន់ជាតិទៅមុខ សូមកុំឲ្យខ្ញុំប្រទះសេចក្ដីទុក្ខយ៉ាងនេះទៀត ! ។ អនេកពិធ ឬ —វិធ ច្រើនយ៉ាង, ច្រើនបែប ។ អនេកអន័គ្ឃ ( អៈន៉ែក-អៈន៉ាក់ ) ដែលច្រើនណាស់កាត់ថ្លៃពុំបាន ។ អនេកអនន្ត ( អៈន៉ែក-អៈន៉ន់ ) ច្រើនក្រៃលែងមិនមានទីបំផុត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply