អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ
👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អនុសញ្ញាដែលត្រូវបានធ្វើសេចក្ដីព្រាងឡើងនៅថ្ងៃ ៩ ខែឧសភា ឆ្នាំ១៩៩២ នៅទីក្រុងញូវយ៉ក ហើយត្រូវបានចុះហត្ថលេខាដោយប្រទេសជាង ១៥០ និងសហគមន៍អឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៩២ នៅទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ ហើយដែលបានចូលជាធរមាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៩៤ ។ គោលបំណងចម្បងនៃអនុសញ្ញានេះគឺ ធ្វើឲ្យមាន “”ស្ថិរភាពកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកសានៅត្រឹមកម្រិតមួយដែលអាចទប់ស្កាត់ការរំខានប្រកបដោយគ្រោះថ្នាក់ពីសកម្មភាពមនុស្សមកលើ ប្រព័ន្ធអាកាសធាតុ។”” អនុសញ្ញានេះចែងអំពីការប្ដេជ្ញាចិត្តរបស់បណ្ដាភាគីទាំងអស់។ ក្រោមអនុសញ្ញានេះ បណ្ដាភាគីក្នុងឧបសម្ព័ន្ធ១ ( គ្រប់ប្រទេសជាសមាជិកអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ និងប្រទេសមានសេដ្ឋកិច្ចអន្តរកាល) មានគោលដៅបង្វែរការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលមិនស្ថិតនៅក្រោមពីធីសារម៉ុងរ៉េអាល់ មកនៅត្រឹមកម្រិតឆ្នាំគោល ១៩៩០ ឪ្យបាននៅត្រឹមឆ្នាំ ២០០០។ ឆ្នាំ១៩៩៧ អនុសញ្ញានេះបានអនុម័តឲ្យមានពីធីសារក្យួតូ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖