អនុមាត្រា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អនុ “តូច, រង” + មាត្រា; បា. អនុ + មត្តា ) មាត្រាតូច, មាត្រារង គឺមាត្រាតូចៗឬមាត្រារងដែលរៀបរៀងតាមលំដាប់នៅក្នុងមាត្រានៃព្រះរាជក្រមឬនៃក្រមច្បាប់ជាដើម ចុះសេចក្ដីដែលញែកចេញពីក្នុងមាត្រានោះៗដោយរៀងតួអក្សរ ក ) _. . . , ខ ) _ . . . , គ ) _ . . . ជាដើម។
ឧទាហរណ៍៖ បញ្ញត្តិនេះមានចែងក្នុងមាត្រាទី ១០ ត្រង់អនុមាត្រា ក ) _ . . . និង ខ ) _ . . . នៃព្រះរាជក្រមលេខ . . . ចុះថ្ងៃទី . . . ខែ . . . ព. ស. . . គ. ស. . .។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖