អនុផលព្រៃឈើ
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ផលិតផលមិនមែនជាឈើហ៊ុបដែលទាញចេញពីព្រៃឈើ រួមមាន ផលិតផលនៃរុក្ខជាតិមិនមែនឈើ ផលប្រមាញ់នៃសត្វព្រៃនិងសេវាកម្មដែលផ្ដល់ដោយព្រៃឈើ ហើយដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ២. រាល់សមាសភាគនៃធនធានព្រៃឈើ ដែលជាផលិតផលមិនមែនឈើហ៊ុបទាញចេញពីព្រៃឈើ រួមមាន ផលិតផលនៃរុក្ខជាតិមិនមែនឈើ ផលប្រមាញ់នៃសត្វព្រៃ និងផលិតផលកែច្នៃរបស់វា រួមទាំងសេវាកម្មដែលផ្ដល់ដោយព្រៃឈើ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖