អនុបវាទ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលមិនពោលតិះដៀល; អ្នកដែលឥតដំណៀល; អ្នកនៅស្ងៀមជាកណ្ដាល; ការមិនពោលតិះដៀល; ការអត់ធ្មត់នៅស្ងៀម។
ការអត់ធ្មត់នៅស្ងៀម ការមិនបោះឆ្នោត មិនចូលជជែក ។
ឧទាហរណ៍៖ នៅក្នុងសភា ការបោះឆ្នោតសទុកជាអនុបវាទ ក្នុងផ្លូវនយោបាយ ពាក្យអនុបវាទ មានន័យថា អ្នកបោះឆ្នោតសុខចិត្តនៅស្ងៀម មិនប្រើសិទ្ធិរបស់ខ្លួន។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. < អន៑ ” មិន, ពុំ, ឥត ” + ឧបវាទ ) ដែលឥតឧបវាទ, ដែលឥតដំណៀល; ដែលអត់ធ្មត់នៅស្ងៀម, ដែលមិនស្ដីថាទៅលើរូបអ្នកណាមួយ។
ឧទាហរណ៍៖ មនុស្សអនុបវាទ, ពាក្យអនុបវាទ; ឆ្នោតអនុបវាទ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖