Posted on Leave a comment

តើពាក្យ «អនិស្សរ​ភាព» មានន័យដូចម្ដេច ?


អនិស្សរ​ភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈ​ ឬ​ភាព​នៃ​អ្នក​ដែល​មិន​មែន​ជា​ឥស្សរៈ; ដំណើរ​មិន​មែន​ជា​ធំ​លើ​គេ ។ល។ ព. កា. ប្រើ​ជា អនិស្សរោ, អនិស្សរា, អនិស្សរំ ក៏​បាន, ដូច​ជា​កាព្យ​ថា : កាល​ខ្លួន​នៅ​ក្មេង កុំ​យក​ការ​លេង មក​ធ្វើ​ជា​មុខ ត្រូវ​ខំ​រៀន​សូត្រ កុំ​ស៊ុក​គ្រលុក សន្សំ​ទ្រព្យ​ទុក តាម​វ័យ​កុំ​ធ្លោយ ។ ដល់​ចាស់​ជរា​ អនិស្សរា កម្លាំង​ថយ​ខ្សោយ ធ្វើ​អ្វី​ពុំ​កើត ភ្លេច​មុខ​ភ្លេច​ក្រោយ គួរ​កុំ​បណ្តោយ ឲ្យ​ខាត​វេលា ។ អាយុ​ជីវិត ភ្លេច​ពុំ​បាន​គិត អាទិត្យ​ចន្រ្ទា ថ្ងៃ​ស៊ី​យប់​ស៊ី ខ្ទេចខ្ទី​អាត្មា ដល់​ពេល​អនិច្ចា ទើប​ភ្ញាក់​ខ្លួន​ព្រើត ។ ឬ​មួយ​បែប​ទៀត​ថា : ខ្លួន​ប្រាណ​ជន​ចាស់ ទ្រម​តាម​ចំណាស់ អនិស្សរា ធ្វើ​អ្វី​លែង​កើត រស់​តែ​មាត់​ថា អ្នក​មាន​ប្រាជ្ញា គួរ​កាន់​សុចរិត។ តាំង​ពី​ខ្លួន​ក្មេង កុំ​គិត​តែ​លេង ភ្លាំង​ភ្លេច​ការណ៍​ពិត លុះ​ដល់​ខ្លួន​ចាស់ ទើប​កាន់​សុចរិត រូប​កាយ​មិន​ស្បិត ស្ដាប់​ចិត្ត​ចង់​ឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply