Posted on Leave a comment

តើពាក្យ «អនិមន្តន៍» មានន័យដូចម្ដេច ?


អនិមន្តន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អនិមន្តន; សំ. អនិមន្ត្រណ ) ការមិននិមន្ដ, មិនអញ្ជើញ ឬការឥតនិមន្ដ, ឥតអញ្ជើញ។
ឧទាហរណ៍៖ ការទៅផ្ទះគេដោយអនិមន្តន៍ ជាដំណើរហិនលក្ខណ៍ ( ព. កា. ) : ដំណើរហិនល័ក្ខណ៍ ប្រាជ្ញលោកបញ្ជាក់ អស់អាថ៌សេចក្ដី ឲ្យអស់ជនផង យល់ការណ៍វែងខ្លី កន្លងវីថី ទៅជាសៅដៅ ។ ហិនលក្ខណ៍មានបី មួយឥតមានក្ដី ហៅរកឲ្យទៅ ខ្លួនចូលទទ្រប ទៅកាន់លំនៅ នៃជនអ្នកក្រៅ តាមដោយទំនើង ។ ពីរឥតគេសួរ ខ្លួនស្ដីយកគួរ ពុំយល់ថាយើង និយាយច្រើនពេក ស្ទើរតែអស់ជើង គេយល់ថាយើង ផ្លោៗឥតបទ ។ បីឥតគេអួត ខ្លួនថ្លែងអំនួត អួតខ្លួនស្ទើរហត់ ទាល់តែគេធុញ គេទ្រាំខំអត់ អួតហួសកំណត់ ឲ្យគេអផ្សុក ។ ( ម. ព. ហីនលក្ខណ៍ ក្នុងពាក្យ ហីន ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply