Posted on Leave a comment

តើពាក្យ «អនិច្ច» មានន័យដូចម្ដេច ?


អនិច្ច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. < ន > អ “មិន, ពុំ, ឥត” + និច្ច “ទៀង” ; សំ. អនិត្យ ) ដែលមិនទៀង, មិនឋិតថេរ, ពុំប្រាកដ; ដែលតែងតែប្រែប្រួលតាមធម្មតា ។ ព. ផ្ទ. និច្ច, និត្យ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈនិច-ចៈ, ដូចជា អនិច្ចកម្ម កម្មមិនទៀង; ( សេចក្ដីស្លាប់ ) : ទទួលអនិច្ចកម្ម ( ព. គ. សម្រាប់សាធារណជនជាគ្រហស្ថ ) ។ អនិច្ចកាល កាលមិនទៀង; មិនមែនរាល់កាល ( ព. ផ្ទ. និច្ចកាល ) ។ អនិច្ចតា ឬ —ភាព ភាវៈឬដំណើរមិនទៀង ។ អនិច្ចតាធម៌ ធម៌គឺភាវៈមិនទៀង, សេចក្ដីមិនទៀង ។ អនិច្ចធម្ម ធម៌មិនទៀង ( សេចក្ដីស្លាប់ ) : ទទួលអនិច្ចធម្ម ( សម្រាប់ប្រើចំពោះតែបព្វជិត ) ។ អនិច្ចលក្ខណៈ ការសម្គាល់ឃើញ ឬគ្រឿងកំណត់ឃើញថា បញ្ចក្ខន្ធឬអាយតនៈជាដើមមិនទៀង ។ អនិច្ចសញ្ញា សេចក្ដីសម្គាល់ឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមមិនទៀង ។ អនិច្ចានុបស្សនា ( —ប៉័ស-សៈន៉ា ) ប្រាជ្ញាដែលពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជាអនិច្ចតាធម៌ ។ អនិច្ចានុបស្សី ( —ប៉័ស-សី ) អ្នកដែលតែងតែពិចារណាឃើញនូវអនិច្ចតាធម៌ ( បើស្ត្រីជា អនិច្ចានុបស្សិនី )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply